នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សមាគមភស្តុភារកម្មកម្ពុជា បានរៀបចំមហាសន្និបាតលើកទី២០ និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលអាណត្តិទី៩ (ឆ្នាំ២០២៤-២០២៦) ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ទីប្រឹក្សា គ្រូបង្គោល សមាជិក និងលេខាធិការសមាគមទាំងអស់ ប្រមាណជិត ២០០នាក់។

នៅរសៀលថ្ងៃខែឆ្នាំដដែល​ សមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៩ ទាំង១៣រូប ​បានសំរេចតែងតាំងលោក ហាក់​ លាងហ៊ អគ្គនាយកក្រុមហ៊ុន​ Lion Logistics ជាប្រធានសមាគមភស្តុភារកម្មកម្ពុជា CLA​ (Cambodia Logistics Association) អាណត្តិទី៩​ (ឆ្នាំ២០២៤-២០២៦)។