កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី១ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីរសៀល មានរៀបចំកិច្ចប្រជុំ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាដោយផ្ទាល់ និងតាមរយៈវីដេអូអនឡាញហ្ស៊ូម ក្រុមការងារបច្ចេកទេសទី១ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ” ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា ស៊ិន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី ១ ផ្នែកឯកជន ព្រមទាំងមានវត្តមានចូលរួម ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន សមាជិក សមាជិកសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមរោចក្រកាត់ដេរនៅកម្ពុជា, តំណាងរោងចក្រកាត់ដេរ, ជើងសារគយនិងសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេសផ្នែកឯកជនជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈម កង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ និងការនាំចេញ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពេលខាងមុខ។

កិច្ចប្រជុំនេះពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:០០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។